ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
=================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យនិងពិភាក្សាអំពី ការស្នើសុំពិនិត្យនិងសម្រេចលើដីទីតាំងដីទីលានហ្វឺកហ្វឺនបាញ់គ្រប់ពិត របស់តំបន់ប្រតិបត្តិការសឹករងខេត្ត និងការពិភាក្សាបញ្ហាដីក្រុមហ៊ុន ជាំង លី ជាមួយសហគមន៍ និងបញ្ហាចាំបាច់មួយចំនួនទៀត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។